(ស្រីលង្កា)៖ ប្រទេសស្រីលង្កា បានប្រកាសបញ្ឈប់ការលក់ប្រេងឥន្ធនៈទាំងអស់សម្រាប់រយៈពេលពីរសប្តាហ៍ លើកលែងតែសេវាកម្មសំខាន់ៗ ចំពេលការផ្គត់ផ្គង់ប្រេងសាំងស្ទើរតែអស់។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។

អ្នកនាំពាក្យរដ្ឋាភិបាល លោក Gunawardana បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ចាប់ពីពាក់កណ្តាលអធ្រាត្រយប់នេះ ប្រេងឥន្ធនៈនឹងមិនត្រូវបានលក់ទេ លើកលែងតែសេវាកម្មសំខាន់ៗដូចជាវិស័យសុខាភិបាល ពីព្រោះយើងចង់រក្សាទុនបំរុងតិចតួចដែលយើងមាន»

លោក Gunawardana បន្តថា ការហាមឃាត់ការលក់គឺដើម្បីសន្សំប្រេងសាំង និងម៉ាស៊ូតសម្រាប់ភាពអាសន្ន។ កាសែត The Guardian បានចុះផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ថារដ្ឋាភិបាលបានអំពាវនាវដល់វិស័យឯកជនឱ្យអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីផ្ទះដោយសារតែការដឹកជញ្ជូនសាធារណៈឈប់ដំណើរការ ។

លើសពីនេះ ប្រទេស​នេះ​កំពុង​ប្រឈម​នឹង​អតិផរណា​ខ្ពស់​បំផុត​និង​ការ​ដាច់​ភ្លើង​រយៈពេល​យូរ​។ នោះបានរួមចំណែកដល់ការតវ៉ាជាច្រើនខែដែលទាមទារឱ្យប្រធានាធិបតី Gotabaya Rajapaksa ចុះចេញពីតំណែង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ